ប្រទេសអ៊ីតាលីយ៉ាងហោចណាស់មានគ្រូពេទ្យចំនួន ១៥០ នាក់បានស្លាប់បន្ទាប់ពីឆ្លងវីរុសផ្លូវដង្ហើមកូវីដ១៩
4 ឆ្នាំ មុន
សមាគមគ្រូពេទ្យអ៊ីតាលីបាននិយាយកាលពីថ្ងៃសុក្រថានៅក្នុងប្រទេសអ៊ីតាលីយ៉ាងហោចណាស់មានគ្រូពេទ្យចំនួន ១៥០ នាក់បានស្លាប់បន្ទាប់ពីឆ្លងវីរុសផ្លូវដង្ហើមកូវីដ១៩។
អង្គការនេះបាននិយាយថាអ្នកជំនាញថែទាំសុខភាពមានប្រមាណ ១៩០០០នាក់ បានឆ្លងជំងឺនេះ ដែលស្មើនឹងប្រហែល ១០% នៃចំនួនអ្នកឆ្លងសរុបជាង ១៩ម៉ឺននាក់នៅទូទាំងប្រទេស។អង្គការថែទាំសុខភាពអ៊ីតាលីមួយទៀតឈ្មោះ ANAAO បានរិះគន់វិធានការពង្រឹងប្រព័ន្ធសុខាភិបាលថាមិនល្អគ្រប់គ្រាន់ទេ។ ANAAO បានហៅវិធានការដែលបានចែងនៅក្នុងក្រឹត្យរបស់ Cura Italia ដែលមានតម្លៃ ២៥ ពាន់លានអឺរ៉ូ (២៧ ពាន់លានដុល្លារ) និងត្រូវបានអនុម័តដោយរដ្ឋាភិបាលកាលពីថ្ងៃសុក្រថា “ពិតជាគួរឱ្យខកចិត្ត” ៕ដោយPP